Friday, June 13, 2008

សិក្សានៅប្រទេសបារាំង


  • សញ្ញាប័ត្រ
ការសិក្សានៅស្រុកបារាំងចាប់ពីថ្នាក់ឧត្តមសិក្សា (បន្ទាប់ពីបាក់ឌុបវិទ្យាល័យ​) គេរាប់ Bac+១, Bac+២, Bac+៣, Bac+៤, Bac+៥​​ ដែលលេខរៀងនេះជាចំនួនឆ្នាំ។
  1. កំរិត​ Bac+២ ជាកំរិតស​ញ្ញាប័ត្រសាកលវិទ្យាល័យបច្ចេកវិទ្យា (DUT: Diplôme Universitaire de Technologie) ហើយអ្នកដែលកាន់សញ្ញាប័ត្រនេះហៅថាអ្នកបច្ចេកទេសជាន់ខ្ពស់ (Technicien Supérieur) ឧទាហរណ៍អ្នកបច្ចេកទេសជាន់ខ្ពស់ពត៌មានវិទ្យា (Technicien Informatique) អ្នកបច្ចេកទេសជាន់ខ្ពស់សំណង់សីវិល​ (Technicien Génie Civil)​ ។ល។​ ដូចសាលាតិចណូ​ ឬ វិទ្យាស្ថានបចេ្ចកវិទ្យាកម្ពុជានៅស្រុកខ្ែមរយើងដែរ ខុសត្រង់តែ​ Bac+៣ សំរាប់ អ្នកបចេ្ចកទេស និង​Bac+៥ សំរាប់ វិស្វករ ពត៌មានបន្ថែម www.itc.edu.kh
  2. រីឯ Bac+៣​ ជាកំរិត​លីស្សង់ស៏​ License នៅតាមសាកលវិទ្យាល័យបារាំងសេសនានា
  3. Bac+៤ ឬហៅថា M1 ជាឆ្នាំទី១នៃ២ឆ្នាំដើម្បីបានសញ្ញាប័ត្រអនុបណ្ឌិតស្រាវជ្រាវ (Master Recherche) ឬអនុបណ្ឌិតវិជ្ជាជីវ (Master Professionnel)
  4. Bac+៥ ជាកំរិតអនុបណ្ឌិតស្រាវជ្រាវឬអនុបណ្ឌិតវិជ្ជាជីវនៃសាកលវិទ្យាល័យបារាំងសេស​ ឬ​ កំរិតសញ្ញាប័ត្រវិស្វករ (Diplôme d'ingénieur) នៃសាលាបចេ្ចកវិទ្យាឬសាលាវិស្វកម្ម (Ecole d'ingénieur) និងសាលាពាណិជ្ជសា​ស្រ្ត (Ecole de commerce) ,​ ​ជាកំរិតសញ្ញាប័ត្រ Mastère spécialisé ផងដែរដែលចេញដោយ Conférence des Grandes Ecoles ដែលក្រុមសាលា Grande Ecole ​សាលាវិស្វកម្មក្តីឬសាលាពាណិជ្ជសាស្រ្តក្តីចងក្រងគ្នា ។​ជាទូទៅសំរាប់សិស្សដែលចង់បាន double compétence​ ពីព្រោះដើម្បីប្រលងចូល ចាំបាច់ត្រូវមានសញ្ញាប័ត្រ Bac+៥
  5. ចាប់ពីនេះ ជាសញ្ញាប័ត្របណ្ឌិត
  • សាលា
បន្ទាប់ពី បាក់ឌុបមាន២គ្រឹះស្ថានឧត្តមសិក្សាគឺសាកលវិទ្យាល័យ (Université) និង​ក្រុមសាលា Grande Ecole នៃសាលាវិស្វកម្ម (Ecole d'ingénieur) ឬពាណិជ្ជកម្ម (Ecole de commerce) ។

  1. សាកលវិទ្យាល័យបារាំងសេស : មានមូលដ្ឋានសិក្សាលើកំរិត LMD (License, Master, Doctorat) ដែលសញ្ញាប័ត្របានត្រូវលំអិតដូចខាងដើម ។ គួរកត់សំគាល់ដែរថា សាកលវិទ្យាល័យក៏គ្រប់គ្រងលើ IUT (Institut Universitaire de Technologie) ដើម្បីបណ្តុះបណ្តាល Technicien DUT (Diplôme Universitaire de Technologie) ក្នុងរយៈពេល2ឆ្នាំ។
  2. សាលាវិស្វកម្ម ឬពាណិជ្ជកម្ម​​: ជាក្រុមសាលាដែលមានកេរ្តិ៏ឈ្មោះ​។ដើម្បីចូលឆ្នាំទី១ តំរូវឲ្យមានការរៀនត្រៀម préparatoire ចំនួន២ឆ្នាំសិន​។​តែសាលាខ្លះក៏អាចមានការរៀនត្រៀមពីឆ្នាំទី១ដែរ។

No comments: