Sunday, August 24, 2008

ការរស់នៅបារាំង

  • ការស្នាក់នៅ:អាស្រ័យទៅតាមតំបន់ទីក្រុងប៉ារីសនិងជាយក្រុងវាឬតាមខេត្ត។ជាទូទៅការស្នាក់នៅអាចចន្លោះពី400-600€នៅប៉ារីសនិង​ តាមខេត្តពី250-350€សំរាប់បន្ទប់គេង(chambre)ដែលគ្មានចង្រ្កានឬបន្ទប់ទឹកនិងបន្ទប់ស្ទូឌីយ៉ូ(studio)ដែលមានចង្រ្កាននិងបន្ទប់ទឹក។ជាទូទៅបន្ទប់គេងមានទំហំតែ 10m2​និងតែងតែមានចង្ក្រាននិងបន្ទប់ទឹកនិងបង្គន់ដាច់ដោយឡែកនិងរួមនៅខាងក្រៅ(collectif). ចំនែកឯ studio វិញអាចមានទំហំយ៉ាងហោចណាស់ក៏​ 20m2 ដែរ។ ចំពោះសិស្សនិស្សិតសូមទាក់ទងទៅសាលាដើម្បីធ្វើការស្នើរសុំបន្ទប់អន្ទេវសិក្កដ្ឋានរបស់សាលាផ្ទាល់ឬអន្ទេវសិក្កដ្ឋានទូទៅ Le CROUS (Centre régional des œuvres universitaires et scolaires) www.crous.fr ។ សូមបញ្ជាក់ដែរថា អាស្រ័យទៅតាមប្រាក់ចំណូលរបស់អ្នក​និងលក្ខខ័ណ្ឌរបស់ផ្ទះអង្គភាពរដ្ឋបារាំង​ឈ្មោះថា La CAF(Caisse d'Allocations Familliales) www.caf.fr អាចជួយសងថ្លែឈ្នួលមកវិញខ្លះ ។
  • Sécurité Sociale : ជាការចាំបាច់សំរាប់អ្នករស់នៅដោយស្របច្បាប់លើទឹកដីបារាំង ដោយសារវាជួយលើសេវាសុខភាព ។​ក៏ប៉ុន្តែវាត្រូវតែទិញសំរាប់រយៈពេល១ឆ្នាំ 198€ចំពោះសិស្សសំរាប់ឆ្នាំសិក្សា2009-2010 ឬក៏ gratuit សំរាប់សិស្សអាហារូបករណ៍។គួរកត់សំគាល់ដែរថា វាមិនគ្រប100%ទាំងអស់លើតំលែសេវាសុខភាពឡើយ​ឧទាហរណ៍វ៉ែនតានិងថ្នាំមួយចំនួន ដូច្នោះយើងចាំបាច់ត្រូវជាវសេវារបស់ mutuelle បន្ថែមទៀត។ សំរាប់សិស្សការចុះឈ្មោះសំរាប់ Sécurité Sociale​ និង Mutuelle យើងអាចធ្វើតាមរយៈសាលារៀនពេលដំបូងបវេសនកាល។
  • ចំណីអាហារ: វាអាស្រ័យទៅតាមតំបន់ដូចកន្លែងស្នាក់នៅដែរ បានន័យថា នៅតំបន់ប៉ារីសការរស់នៅមានតំលែថ្លែ និងនៅតាមខេត្តមានតំលែថោក​។ចំពោះសិស្ស អ្នកអាចបរិភោគអាហារនៅ Cantine របស់សាលា ឬ​របស់​ Le Crous ដែលមានតំលែតែតិចជាង​​3€​ក្នុង១ពេល ។ ចំពោះអាហារ fast food ដូចជា burger​ឫsandwich ​១មឺនុយយ៉ាងតិច 5€ ។ ទោះយ៉ាងណាអ្នកអាចសន្សំសំចែដោយធ្វើអាហារខ្លួនឯងខាងក្រោមជាតារាងប្រហាក់ប្រហែលទំនិញចាំបាច់:
  1. ពងមាន់1/2 ឡូ: 1-2€
  2. អង្ករ១កញ្ចប់ 5kgs : 8-10€
  3. ស្ករស 1kgs : តិចជាង1€
  4. អំបិល 1kgs : តិចជាង1€
  5. ទឹកសុទ្ធ (រ៉ែ) ១ដប​ 1L1/2 : តិចជាង0.5€
  6. ប្រេងឆា​​​​ 1L : 1-2€
  7. មីកញ្ចប់ ១កញ្ចប់: 0.30€
  8. សាច់គោ 1kgs : 7-15€
  9. សាច់ជ្រូក 1kgs : 5-15€
  10. សាច់មាន់ 1 kgs : 2-15€
  11. សាឡាដ ១គុំធំ: 0.90€
  12. ត្រសក់ ១ផ្លែធំ: 1€
  • បំលាស់ទី :​នៅប្រទេសបារាំងមធ្យោបាយធ្វើដំណើររួម (transport public)ក្នុងទីក្រុងមាន bus, métro, tramway, RER (Réseau Express Régional) សំរាប់នៅតំបន់ប៉ារីស និង​TGV (Train à Grande Vitesse), TER (Train Express Régional) សំរាប់ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត​ឬតំបន់ដាច់ស្រយ៉ាល។​​ ចំពោះតំបន់ប៉ារីសដែលមាន Régie Autonome des Transports Parisiens ឬ La RATP ជាអ្នកចាត់ចែងនោះ បានចែកតំបន់ធ្វើដំណើរជា5 zones (zone 1 Paris, zone 2 ជាយជំវិញParis, zone 3​ ជាយជំវិញParisបន្ត...) តំលែប្រចាំខែសំរាប់​ zone 1-2 ប្រហែល 56€. ព័តមានលំអិតសំរាប់របៀបធ្វើដំណើរក្នុងតំបន់ប៉ារីស សូមអានលំអិត www.ratp.fr

ចំពោះការធ្វើដំណើរទៅតាមបណ្តាខេត្តផ្សេងៗតាមរយៈTGV​​ ឬTER នោះសូមអាន​ www.voyages-sncf.com​ ដើម្បីតំលែលំអិត. គួរអោយកត់សំគាល់ផងដែរថា ការធ្វើដំណើរតាមរយៈTGV​​ ឬTER មានលក់កាតប្រចាំឆ្នាំបញ្ចុះតំលែពី25-50%សំរាប់អ្នកដែលមានអាយុ12-25ឆ្នាំសំរាប់កាត carte 12-25(12-25-sncf.com) ពី25-40%សំរាប់អ្នកដែលមានអាយុលើសពី25ឆ្នាំសំរាប់កាត carte Escapade (www.escapades-sncf.com)
  • ផ្សេងៗ
ចំពោះសិស្សឬអ្នកដែលមានអាយុក្រោម25ឆ្នាំ តែងតែមាន bon plan ឬការបញ្ចុះតំលែ សំរាប់សកម្មភាពផ្សេងៗ​ តាំងពីសំបុត្រមើលកុនឬទស្សនិយភាព រហូតដល់ការបើកគណន័យធនាគារ។ល។ សូមកុំភ្លេចសាកសួរព័តមាននៅកន្ែលងទាំងនោះសំរាប់ tarif étudiant ឬ​ 25 ans ។








No comments: